ចាប់រាល់ថ្ងៃហេតុអ្វីមិនចេះអស់? ( កម្លាំងនគរបាលខណ្ឌដូនពេញ ចាប់បានជនសង្ស័យម្នាក់រួមនឹងថ្នាំញៀនចំនួន១៣កញ្ចប់)


 
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្រះចក បានសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះសហការបង្ក្រាបករណីគ្រឿងញៀនននៅផ្លូវរ៉ារថភ្លើង រោងចក្រឆ្នាំង ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមនឹងដកហូតបានថ្នាំញ្ញៀនចំនួន១៣កញ្ចប់ កាលពីវេលាម៉ោង១:០០នាទីរំលងអធាត្រឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបេតុងរ៉ារថភ្លើងក្នុងរោងចក្រឆ្នាំង ស្ថិតនៅភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ដា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅម្តុំបឹងកក់។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន ដោយមានអធិការរងចំនួន២រូប បានសហការគ្នាដឹកនាំកម្លាំងខណ្ឌដូនពេញ និងសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ ធ្វើការល្បាតការពារជូនបងប្អូនប្រជាពលរដ្ឋនឹងទប់ស្កាត់រាលបទល្មើសកុំឲ្យកើតមាននៅក្នុងមូលដ្ឋាន។ ជាក់ស្តែកក៏បាន ចុះទៅបង្ក្រាបគ្រឿងញៀននៅចំណុចទីតាំងខាងលើ ដែលជាតំបន់ស្មុគស្មាញសំបូរទៅដោយអ្នកប្រើប្រាស់ និងជួយដូរថ្នាំញៀន ដោយឃាត់បានជនសង្ស័យខាងលើ កំពុងតែឈរចែកចាយថ្នាំញៀន ដោយឆែកឆេរ និងរកឃើញវត្ថុតាងថ្នាំញៀនចំនួន១៣កញ្ចប់តូច យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចដែលថា ថ្នាំញៀនទាំងអស់នេះ ពិតជារបស់គេមែន ហើយលក់ចេញក្នុងតំលៃ១ម៉ឺនរៀលទៅ២ម៉ឺនរៀលក្នុងមួយកញ្ចប់តែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធីបន្ត៕AC
ចាប់រាល់ថ្ងៃហេតុអ្វីមិនចេះអស់? ( កម្លាំងនគរបាលខណ្ឌដូនពេញ ចាប់បានជនសង្ស័យម្នាក់រួមនឹងថ្នាំញៀនចំនួន១៣កញ្ចប់) ចាប់រាល់ថ្ងៃហេតុអ្វីមិនចេះអស់? ( កម្លាំងនគរបាលខណ្ឌដូនពេញ ចាប់បានជនសង្ស័យម្នាក់រួមនឹងថ្នាំញៀនចំនួន១៣កញ្ចប់) Reviewed by hotnews on 7:24 PM Rating: 5

No comments

Disqus Shortname

Comments system

loading...