ពេញមួយថ្ងៃ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ បាន៧ករណីនៅទូទាំងប្រទេស, ដុតបំផ្លាញរថយន្ដ៥គ្រឿង ដកហូតឈើបានជាង១៥ម៉ឺនម៉ែត្រគូប


Fresh News ៖ ពេញមួយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងរបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើ ចំនួន៧ករណីនៅទូទាំងប្រទេស។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បទល្មើសព្រៃឈើទាំងអស់នេះ បានបង្ក្រាបនៅខេត្តព្រះវិហារ៣ករណីរតនគិរី២ករណី មណ្ឌលគិរី១ករណី និងក្រចេះ១ករណី។

បើតាមលោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី ក្នុងប្រតិបត្តិការនេះ សមត្ថកិចមចចាប់យកឈើល្មើសចំនួន៤៣ដុំ និង១៥,៦៣២ម៉ែត្រគីប រក្សាទុកនៅរដ្ឋបាលព្រៃឈើ ព្រមទាំងបានបំផ្លាញចោលមធ្យោបាយរថយន្តប៉ាកុង រថយន្តកែច្នៃចំនួន៥គ្រឿង និងម៉ូតូកែច្នៃចំនួន១គ្រឿង។

សូមជម្រាបថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសដាក់ជីវិតរបស់ខ្លួនជាមួយនឹងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងប្រទេសនាដំណាក់កាលចុងក្រោយនេះ ឲ្យខាងតែបាន ដើម្បីទុកជូនក្មេងជំនាន់ក្រោយ និងបានដាក់បទបញ្ជាដកគ្រវាត់ចោលលើមន្ដ្រីអាវុធហត្ថទាំងឡាយណា ទោះមានបុណ្យស័ក្ដិខ្ពស់ប៉ុណ្ណា បើសិនរកឃើញនៅជាប់ពាក់ព័ន្ធបទល្មើសជាមួយក្រុមឈ្មួញ។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាឲ្យសមាជិក និងមន្ដ្រីទាំងអស់នៅក្នុងគណៈកម្មការជាតិរបស់ខ្លួនកត់ឈ្មោះ អ្នកដែលយកឈ្មោះថ្នាក់ដឹកនាំរបស់ជាតិ ទៅបន្លាចសមត្ថកិច្ច ដើម្បីប្រព្រឹត្តបទល្មើសព្រៃឈើ ដើម្បីមានវិធានការតាមផ្លូវច្បាប់ និងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនបុគ្គលទាំងឡាយណា បូករួមទាំងជនបរទេសដែលបានជះលុយឲ្យមកកាប់ឈើនៅលើទឹកដីខ្មែរ ដែលជាប់ពាក់ព័ន្ធបើទោះបីលាក់ខ្លួននៅក្នុងប្រទេស ឬគេចទៅកាន់បរទេសក៏ដោយនោះ៕Fresh News







ពេញមួយថ្ងៃ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ បាន៧ករណីនៅទូទាំងប្រទេស, ដុតបំផ្លាញរថយន្ដ៥គ្រឿង ដកហូតឈើបានជាង១៥ម៉ឺនម៉ែត្រគូប ពេញមួយថ្ងៃ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ បាន៧ករណីនៅទូទាំងប្រទេស, ដុតបំផ្លាញរថយន្ដ៥គ្រឿង ដកហូតឈើបានជាង១៥ម៉ឺនម៉ែត្រគូប Reviewed by hotnews on 6:37 PM Rating: 5

No comments

Disqus Shortname

Comments system

loading...