គីម ចាប់ផ្តើមផ្គើន ត្រាំ ឡើងវិញបន្ទាប់ពីបន្ទន់ ឥរិយាបទមួយរយៈពេលធំ (កូរ៉េខាងត្បូងអះអាងថា ការជាប់គាំងកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិក ទំនងជាមូលហេតុដែលកូរ៉េខាងជើងធ្វើតេស្តអាវុធជាបន្តបន្ទាប់នេះ)

 

កូរ៉េខាងជើង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានថ្លែងថា ការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ចុងក្រោយនេះរបស់កូរ៉េខាងជើង ទំនងជាជាប់ពាក់ព័ន្ធទៅនឹងកិច្ចចរចាបញ្ហានុយក្លេអ៊ែររវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក ដែលកំពុងតែជាប់គាំង។

ជាមួយគ្នានេះ លោក មូន ចេអ៊ីន បាននិយាយថា កូរ៉េខាងជើងប្រហែលជាបានបាញ់មីស៊ីលទាំងនេះ ព្រោះតែការមិនពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន ដែលបានប្រព្រឹត្តទៅនៅវៀតណាម កាលពីចុងខែកុម្ភៈ ត្រូវបរាជ័យ លោកថា វាអាចជាចេតនារបស់កូរ៉េខាងជើង ដើម្បីដាក់សម្ពាធ ក៏ដូចជារុញច្រានកិច្ចចរចានុយក្លេអ៊ែរនេះ ឲ្យឆ្ពោះទៅរកទិសដៅដែលពួកគេចង់បាន និងដើម្បីជំរុញឲ្យមានការចរចាគ្នាឡើងវិញជាថ្មីក្នុងពេលឆាប់ៗ។

បើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូងនោះ មីស៊ីលសរុបចំនួន០២គ្រាប់ ក្នុងនោះមួយគ្រាប់ត្រូវបានគេបាញ់នៅម៉ោង០៤៖២៩នាទីល្ងាច ដែលអាចមានរយៈចម្ងាយ៤២០គីឡូម៉ែត្រ និងមួយគ្រាប់ទៀតត្រូវបានបាញ់នៅ២០នាទីក្រោយ ដែលទំនងជាមានរយៈចម្ងាយ២៧០គីឡូម៉ែត្រ ដោយមីស៊ីលទាំងពីរបានហោះក្នុងរយៈកម្ពស់ប្រហែល៥០គីឡូម៉ែត្រ និងឆ្ពោះទៅភាគខាងកើត ហើយធ្លាក់ចូលក្នុងសមុទ្រខាងកើត (សមុទ្រជប៉ុន)។ ក្នុងចំណោមមីស៊ីលទាំង០២ មួយបានបាញ់ចេញពីតំបន់ Sino-ri និងមួយទៀតពី Kusong ដែលស្ថិតនៅឯខេត្ត Pyongan ខាងជើង ស្ថិតនៅភាគពាយ័ព្យកូរ៉េខាងជើងដូចគ្នា៕AC
គីម ចាប់ផ្តើមផ្គើន ត្រាំ ឡើងវិញបន្ទាប់ពីបន្ទន់ ឥរិយាបទមួយរយៈពេលធំ (កូរ៉េខាងត្បូងអះអាងថា ការជាប់គាំងកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិក ទំនងជាមូលហេតុដែលកូរ៉េខាងជើងធ្វើតេស្តអាវុធជាបន្តបន្ទាប់នេះ) គីម ចាប់ផ្តើមផ្គើន ត្រាំ ឡើងវិញបន្ទាប់ពីបន្ទន់ ឥរិយាបទមួយរយៈពេលធំ (កូរ៉េខាងត្បូងអះអាងថា ការជាប់គាំងកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិក ទំនងជាមូលហេតុដែលកូរ៉េខាងជើងធ្វើតេស្តអាវុធជាបន្តបន្ទាប់នេះ) Reviewed by hotnews on 9:32 PM Rating: 5

No comments

Disqus Shortname

Comments system

loading...